peoplepill id: jayaviravarman
J
4 views today
4 views this week
Jayaviravarman

Jayaviravarman

The basics

Quick Facts

Gender
Male
The details (from wikipedia)

Biography

វ្រះបាទឝ្រីជយវីរវម៌្មទេវ (អានថា: ជៃ-វី-រៈ-វ-រៈ-មៈ) រជ្ជកាល (គ.ស ១០០២-១០១១) គឺជាក្សត្រដែលបានគ្រងរាជ្យនៅកម្វុជទេឝ មានព្រះនាមសំរាប់រាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ។ ក្រោយ​ពី​វ្រះបាទ​ឧទយាទិត្យវម៌្មទី១ ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ឯ​រាជធានី​យឝោធបុរ គឺ​ក្រុង​អង្គរ​ក្នុង​ឆ្នាំ​ ១០០២ មាន​ការ​ជ្រើស​រើស​ព្រះមហាក្សត្រ​មួយ​អង្គ​ថ្មី​ដែល​គេ​មិន​បាន​ស្គាល់​ប្រវត្តិ​ច្បាស់ អោយ​ឡើង​សោយរាជ្យ​បន្ត ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា វ្រះបាទ​ជយវីរវម៌្ម។ ក្នុង​រាជ្យ​របស់​ព្រះអង្គ មាន​ការ​បះបោរ​ច្បាំង​ដណ្ដើម​រាជ្យ​គ្នា​រវាង​ព្រះអង្គ និង​ក្សត្រ​មួយ​អង្គ​ទៀត ដែល​យាង​មក​ពី​ទិស​ខាង​លិច​ដែល​ជា​អនាគត​វ្រះបាទសូយ៌្យវម៌្មទី១។ ក្នុង​ចំបាំង​ដណ្ដើម​រាជ្យ​គ្នា​នេះក្នុង​ឆ្នាំ ​១០០៦ រាជធានី​យឝោធបុរគឺ​ក្រុង​អង្គរ ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ដណ្ដើម​រាជ្យ។ ក៏ប៉ុន្តែ​សង្គ្រាម​រដ្ឋប្បវេណី​នៅ​តែ​បន្ត​អស់​រយៈពេល ៤ ​ឆ្នាំ​ក្រោយ​មក​ទៀត ពោល​គឺ​រហូត​ដល់​ឆ្នាំ ​១០១០ ទើប​វ្រះបាទ​ជយវីរវម៌្ម ទទួល​បរាជ័យ​ទាំង​ស្រុង ហើយ​ក៏​ទ្រង់​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។ ដូច្នេះ​ឃើញ​ថា វ្រះបាទ​ជយវីរវម៌្ម សោយរាជ្យ​ពី​ឆ្នាំ ​១០០២ ដល់​ឆ្នាំ​១០១០ នៃ​គ្រិស្ដសករាជ ប៉ុន្តែ​ដល់​ពេល​ទ្រង់​សុគត​ទៅ គេ​មិន​បាន​ដឹង​ពី​ព្រះ​មរណនាម​របស់​ព្រះអង្គ​ឡើយ។

តាមរយៈ លោកអា.ដូផ្វាំង-ម៉ូញ៉េ ថាទ្រង់គឺជាព្រះភាតា និងជាអ្នកស្នងរាជ្យស្របច្បាប់នៃវ្រះបាទឧទយាទិត្យវម៌្មទី១ ដែលយល់ថាទ្រង់បានលើកឡើងការអះអាងថាមានក្សត្រជ្រែករាជ្យមួយអង្គ សូយ៌្យវម៌្មទី១ ប៉ុន្តែផ្ទុយទៅវិញរៀបចំដើម្បីការពារយឝោធរបុរ។

លោកហ៊្សក-សឺដេស លោកចាត់ទុកព្រះអង្គជាអ្នកជ្រែករាជ្យទៅវិញ ដោយប៉ាន់ស្មានថាជយវីរវម៌្មគឺជាព្រះអង្គម្ចាស់នៃទីក្រុងតម្ព្រលិង្គ (នគរស្រីធម្មរាជនៅថៃ) និងដណ្ដើមអំណាចហើយសោយរាជ្យនៅអង្គរ។ លោកជែ.បយស្សេល្យឺរកំណត់ថាតាកែវទៅវិញ។

នៅក្នុងព្រឹត្តិការណាមួយនោះ ជយវីរវម៌្មបានបាត់ព្រះកាយបន្ទាប់ពីសង្គ្រាមរដ្ឋប្បវេណីប្រាំបួនឆ្នាំ។

ឯកសារយោង

The contents of this page are sourced from Wikipedia article. The contents are available under the CC BY-SA 4.0 license.
Lists
Jayaviravarman is in following lists
comments so far.
Comments
From our partners
Sponsored
Jayaviravarman
arrow-left arrow-right instagram whatsapp myspace quora soundcloud spotify tumblr vk website youtube pandora tunein iheart itunes