Jayaviravarman
Quick Facts
Biography
វ្រះបាទឝ្រីជយវីរវម៌្មទេវ (អានថា: ជៃ-វី-រៈ-វ-រៈ-មៈ) រជ្ជកាល (គ.ស ១០០២-១០១១) គឺជាក្សត្រដែលបានគ្រងរាជ្យនៅកម្វុជទេឝ មានព្រះនាមសំរាប់រាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ។ ក្រោយពីវ្រះបាទឧទយាទិត្យវម៌្មទី១ ទ្រង់សោយទិវង្គតទៅនៅឯរាជធានីយឝោធបុរ គឺក្រុងអង្គរក្នុងឆ្នាំ ១០០២ មានការជ្រើសរើសព្រះមហាក្សត្រមួយអង្គថ្មីដែលគេមិនបានស្គាល់ប្រវត្តិច្បាស់ អោយឡើងសោយរាជ្យបន្ត ដែលមានព្រះនាមក្នុងរាជ្យថា វ្រះបាទជយវីរវម៌្ម។ ក្នុងរាជ្យរបស់ព្រះអង្គ មានការបះបោរច្បាំងដណ្ដើមរាជ្យគ្នារវាងព្រះអង្គ និងក្សត្រមួយអង្គទៀត ដែលយាងមកពីទិសខាងលិចដែលជាអនាគតវ្រះបាទសូយ៌្យវម៌្មទី១។ ក្នុងចំបាំងដណ្ដើមរាជ្យគ្នានេះក្នុងឆ្នាំ ១០០៦ រាជធានីយឝោធបុរគឺក្រុងអង្គរ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដណ្ដើមរាជ្យ។ ក៏ប៉ុន្តែសង្គ្រាមរដ្ឋប្បវេណីនៅតែបន្តអស់រយៈពេល ៤ ឆ្នាំក្រោយមកទៀត ពោលគឺរហូតដល់ឆ្នាំ ១០១០ ទើបវ្រះបាទជយវីរវម៌្ម ទទួលបរាជ័យទាំងស្រុង ហើយក៏ទ្រង់សុគតក្នុងសង្គ្រាមនោះទៅ។ ដូច្នេះឃើញថា វ្រះបាទជយវីរវម៌្ម សោយរាជ្យពីឆ្នាំ ១០០២ ដល់ឆ្នាំ១០១០ នៃគ្រិស្ដសករាជ ប៉ុន្តែដល់ពេលទ្រង់សុគតទៅ គេមិនបានដឹងពីព្រះមរណនាមរបស់ព្រះអង្គឡើយ។
តាមរយៈ លោកអា.ដូផ្វាំង-ម៉ូញ៉េ ថាទ្រង់គឺជាព្រះភាតា និងជាអ្នកស្នងរាជ្យស្របច្បាប់នៃវ្រះបាទឧទយាទិត្យវម៌្មទី១ ដែលយល់ថាទ្រង់បានលើកឡើងការអះអាងថាមានក្សត្រជ្រែករាជ្យមួយអង្គ សូយ៌្យវម៌្មទី១ ប៉ុន្តែផ្ទុយទៅវិញរៀបចំដើម្បីការពារយឝោធរបុរ។
លោកហ៊្សក-សឺដេស លោកចាត់ទុកព្រះអង្គជាអ្នកជ្រែករាជ្យទៅវិញ ដោយប៉ាន់ស្មានថាជយវីរវម៌្មគឺជាព្រះអង្គម្ចាស់នៃទីក្រុងតម្ព្រលិង្គ (នគរស្រីធម្មរាជនៅថៃ) និងដណ្ដើមអំណាចហើយសោយរាជ្យនៅអង្គរ។ លោកជែ.បយស្សេល្យឺរកំណត់ថាតាកែវទៅវិញ។
នៅក្នុងព្រឹត្តិការណាមួយនោះ ជយវីរវម៌្មបានបាត់ព្រះកាយបន្ទាប់ពីសង្គ្រាមរដ្ឋប្បវេណីប្រាំបួនឆ្នាំ។