Sikhara Mahadevi

Khmer-Sukhothai Royalty
The basics

Quick Facts

IntroKhmer-Sukhothai Royalty
A.K.A.Preah Neang Sikhara Mahadevi
A.K.A.Preah Neang Sikhara Mahadevi
PlacesThailand Cambodia
isNoble
Gender
Female
Religion:Mahayana
BirthYasodharapura, Siem Reap Province, Cambodia
DeathPhetchabun, Thailand
Family
Father:Jayavarman VII
Spouse:Pha Mueang
The details

Biography

រូបចំលាក់របស់ទ្វារបាលរក្សាបដិមាឃុនផាមឿង ខេត្តផេតឆាប៊ូន.

ព្រះនាងសិង្ខរមហាទេវី (ថៃ: พระนางสิงขระเทวีអង់គ្លេស: Nang Sikhara Mahadevi) ឬ សិង្ខរទេវី, សុខរទេវី , សិខរទេវី ជាព្រះអគ្គមហេសីរបស់ឃុនផាមឿង ដែលបានចារឹកទុកក្នុងប្រវត្តិសាស្ត្រមានឈ្មោះក្នុងចារឹកវត្តស្រីឈុម គោលទីពីរ ហើយចាត់ទុកថាជាបុគ្គលសំខាន់ក្នុងប្រវត្តិសាស្ត្រតាមភ័ស្តុតាងដំបូង ព្រះនាងសិង្ខរមហាទេវីជាព្រះរាជធិតារបស់ព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២) នៃអាណាចក្រខ្មែរសម័យបាយ័ន។ ព្រះនាងបានប្រតិព័ទ្ធស្នេហាចំពោះឃុនផាមឿង នាពេលបន្ទាប់មកទៀតទើបព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២) ទ្រង់ព្រះរាជទានព្រះនាងសិង្ខរទេវីព្រមទាំង ព្រះខន្ធជ័យស្រី (ដោយបន្តមក ជាគរុរាជភ័ណ្ឌដ៏សំខាន់ក្នុងចំណោមប្រាំតាមទំនៀមបុរាណ) ។ ព្រះពុទ្ធបដិមា ព្រះនាម ព្រះពុទ្ធមហាធម្មរាជា (បច្ចុប្បន្នស្ថិតក្នុង វត្តត្រៃភូមិ ក្រុងផេតឆាប៊ូន ខេត្តផេតឆាប៊ូន) តំណែងកម្មរតែងអញ្ញស្រីឥន្ទ្របដិន្រ្ទាទិព្វ ជូនដល់ឃុនផាមឿងដោយគុណូបក្ការៈដ៏ធំលើសលុបរបស់ព្រះនាងរាជធិតានៃព្រះចៅក្នុងស្រីសយោធរបុរៈ ធ្វើឲ្យអ្នកផេតឆាប៊ូនលើកសរសើរព្រះនាងជាទេពារក្សស្ដ្រីប្រចាំខេត្តផេតឆាប៊ូន។

ប្រវត្តិ

ព្រះនាងបានប្រតិព័ទ្ធស្នេហាចំពោះឃុនផាមឿង នាពេលបន្ទាប់មកទៀតទើបព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២) ទ្រង់ព្រះរាជទានព្រះនាងសិង្ខរទេវីព្រមទាំងព្រះខន្ធជ័យស្រី (ដោយបន្តមក ជាគរុរាជភ័ណ្ឌដ៏សំខាន់ក្នុងចំណោម ៥ តាមទំនៀមបុរាណ) ។ ព្រះពុទ្ធបដិមា ព្រះនាម ព្រះពុទ្ធមហាធម្មរាជា (បច្ចុប្បន្នស្ថិតក្នុង វត្តត្រៃភូមិ ក្រុងផេតឆាប៊ូន ខេត្តផេតឆាប៊ូន) តំណែងកម្មរតែងអញ្ញស្រីឥន្ទ្របដិន្រ្ទាទិព្វ ជូនដល់ឃុនផាមឿងដោយគុណូបក្ការៈដ៏ធំលើសលុបរបស់ព្រះនាងរាជធិតានៃព្រះចៅក្នុងស្រីសយោធរបុរៈ ធ្វើឲ្យអ្នកផេតឆាប៊ូនលើកសរសើរព្រះនាងជាទេពារក្សស្ដ្រីប្រចាំផេតឆាប៊ូន។ ចំណែក ឃុនផាមឿងជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងការបង្កើតអាណាចក្រសុខោទ័យ ជារាជឱរសរបស់ឃុនស្រីណាណាំធំ អ្នកដឹកនាំសុខោទ័យ មុនរាជវង្សព្រះរួងបានក្លាយជាអភិបាលក្រុងរ៉ាត (បច្ចុប្បន្នគឺខេត្តផេតឆាប៊ូន) និងមានឋានៈជារាជទាយាទរបស់ក្រុងសុខោទ័យ ទើបបានរាជាភិសេកជាមួយព្រះរាជធិតានៃអាណាចក្រខ្មែរ គឺព្រះនាងសិង្ខរមហាទេវី បានប្រគល់ព្រះខន្ធជ័យស្រីព្រះពុទ្ធបដិមាព្រះពុទ្ធមហាធម្មរាជានិងនាមស្រីឥន្ទ្របដិន្រ្ទាទិព្វពីព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២) និងជាអ្នកដឹកនាំទ័ពធ្វើសឹកឈ្នះខ្មែរស្លាតខ្លូញលំពង់ ហើយប្រគល់ឲ្យមិត្តភក្ដិគឺឃុនបាងក្លាងថាវ ព្រមទាំងអភិវសេកនិងប្រគល់នាមស្រីឥន្ទ្រាទិត្យជូន។ សិលាចារឹកវត្តស្រីឈុម គោលការណ៍​ទី​២ រៀបរាប់​ពី​វគ្គ​នេះ​ដូច​តទៅដោយបរិយាយថា ពេលឃុនផាមឿងសុខោទ័យបាន(ត្រង់នេះគេអត់មានសរសេរថាវាយបាន ចូលកាន់កាប់បានឬយ៉ាងណាទេ,សរសេរបាត់ពាក្យ) ក៏ចាត់ឱ្យឃុនបាងក្លាងថាវស្ដេចយាងចូលសុខោទ័យ តែឃុនបាងក្លាងថាវត្រូវការឱ្យឃុនផាមឿងតែងតាំងខ្លួនជាស្ដេចសុខោទ័យ មិនព្រមចូល ទេីបឃុនផាមឿងត្រូវលេីកទ័ពចេញពីក្រុងសុខោទ័យ ចាំរហូតដល់ឃុនបាងក្លាងថាវយាងចូលក្រុងសុខោទ័យហេីយ ទេីបតែងតាំងឃុនបាងក្លាងថាវជាបឋមក្សត្រ ទ្រង់ព្រះនាមថា ឃុនស្រីឥន្ទ្រាទិត្យ និងលេីកនាងសឿងដែលជាប្អូនស្រីអោយធ្វេីជាមហេសី។ នៅពេលដែលឃុនផាមឿង ត្រឡប់ទៅក្រុងមឿងរ៉ាត(សំដៅដល់សុខោទ័យ)វិញ ឃើញថាទីក្រុងមឿងរ៉ាតត្រូវបានឆេះទាំងស្រុង ដោយស្នាដៃព្រះនាងសិង្ខរមហាទេវីដែល​មិន​ពេញ​ចិត្ត​នឹងស្វាមីយក​ភាគី​ថៃ​មក​រួម​គ្នា​ មិនអើពើនឹងឋានៈដែលបិតារបស់ព្រះនាង(ព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២) )បានប្រទានឱ្យ។ ដោយរឿងនិទានក្នុងប្រទេសថៃ​ថា ព្រះនាងសិង្ខរមហាទេវីលោត​ចូល​ទឹក​សម្លាប់​ខ្លួន ប៉ុន្តែតាមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ បានស្រាវជ្រាវថាព្រះនាងបាននាំបុត្រាព្រះនាងភៀសព្រះកាយមកក្រុងល្វោ(លពបុរី)។ ខណៈពេលដែលឃុនផាមឿង កំពុងមានការសោកសៅហើយនាំព្រះនាងនរោធរង្សីទេវី មហេសីថៃបានចាកចេញពីទីក្រុងរ៉ាដ ហើយបាត់ខ្លួននៅភាគខាងជើង ហើយគ្មាននរណាម្នាក់បានឮពីឃុនផាមឿងទៀតទេ។

​វីរៈនារី​ខ្មែរ

ព្រះនាងជា​វីរៈនារី​ក្នុង​ទេវកថា​ពី​ប្រវត្តិសាស្ត្រពេជ្របូរណ៍បុរាណ​ដ៏ពេញនិយមរបស់ប្រជាជនពេជ្របូរណ៍.និងគេមានជំនឿថាជាវិញ្ញាណអ្នកតា​ស័ក្តិសិទ្ធ តាមបែប​វិញ្ញាណនិយមក្នុងសាសនាប្រជាប្រិយថៃ។ .

ឯកសារយោង

កំណត់

មើលផងដែរ

  • ថោវទេពក្សត្រី ថោវស្រីស៊ុនន្ធរ
  • ថោវសុរនារី​
  • ព្រះនាងហេមមាលា ព្រះទន្តកុមារ
  • ព្រះទេវី
  • ​ព្រះសុព័ណក័លយា

​*ពិធីបង្វិលពពិល

  • ព្រះហរិហរៈ
  • ព្រះអឌ្ឍនារីស្វរៈ
  • សិលាចារឹក
  • ចារឹក
  • ព្រះនាងអេកក្សត្រី
The contents of this page are sourced from Wikipedia article on 21 Nov 2024. The contents are available under the CC BY-SA 4.0 license.